ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំជាមួយគ្នា

SHARE

ក្រោយពី​បាន​ស្តាប់នូវរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សានៃសិក្ខាសាលាស្តីពី «ការចែក​រំលែក និងការផ្លាស់ប្តូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទ​ឌីជី​ថល» ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានវាយតម្លៃខ្ពស់​ចំពោះ​ការ​ចូល​រួម​របស់​សមាជិក សមាជិកា ដែលបានធ្វើការពិភាក្សាយ៉ាងផុលផុសឈានដល់ការ​ឯកភាព​ជាស្មារតីរួមគ្នា និងផ្តល់ជាធាតុចូលសំខាន់ៗជាច្រើនដល់អង្គសិក្ខាសាលាទាំងមូល។ទន្ទឹមនេះដែរឯកឧត្តមក៏បានយកឳកាសក្រើនរំលឹកនូវបទពិសោធន៍កន្លងមកដែលគណបក្សប្រជាជនបានឆ្លងកាត់ជាពិសេសដំណាក់កាលឆ្នាំ២០១៣ ដោយឯកឧត្តមបានលើកឡើងថា «ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំង​សាមគ្គីផ្ទៃ​ក្នុង​យើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្ស​ប្រជា​ជន​នៅតែរឹងមាំ»
ជាមួយគ្នានេះ ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការព័ត៌មាន និងបច្ចេកវិទ្យា ឯកឧត្តមបាន​គូស​បញ្ជាក់ពីភាពចាំបាច់នៃការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយ ដែលទាម​ទារ​ការធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។ ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរក​វិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុម​គោលដៅ ហើយដែលជាព័ត៌មានដែលមានហេតុ មានផល មានប្រយោជន៍ដល់ប្រជាពល​រដ្ឋ​តាម​មូលដ្ឋានរៀងៗខ្លួន។
សូមជម្រាបជូនថា ព្រឹកនេះសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធលើ​ការងារ​ព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលរៀបចំដោយ​គណៈចលនា​​​មហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តនា​ព្រឹកនេះ ជាមួយការធ្វើរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សាទាំងបីកាលពីម្សិលមិញ៕ by AKP អរគុណសន្តិភាព


SHARE

Author: verified_user