ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​សព្វព្រះរាជហឬទ័យ ស្តេចយាងគោរពព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ

SHARE

ភ្នំពេញ៖ ក្នុងព្រះរាជហឬទ័យអាណិតស្រឡាញ់ និងសោកស្តាយដ៏ជ្រាលជ្រៅចំពោះ​ការ​យាង​ចូលព្រះទិវង្គតនៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហា​ក្សត្រ ត្រូវជាព្រះរាមផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​សព្វព្រះរាជហឬទ័យ ស្តេចយាងគោរពព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ដែលកំពុងតម្កល់ធ្វើបុណ្យទៅតាមគន្លង​ប្រពៃណី​​ដ៏រុងរឿង​របស់ជាតិ​យើង​នៅសាលាធម្មសភានៃវត្តបទុមវតីរាជវរារាម​នៃ​គណៈមហានិកាយ ស្ថិតក្នុង​ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ៕


SHARE

Author: verified_user