កំណើនអគារកាន់តែច្រើន ផ្សារកាន់តែច្រើន កំណើនអគ្គិភ័យក៏កើនឡើង ទាមទារឲ្យ រៀបចំប្រព័ន្ធការពារអគ្គិភ័យឲ្យបានល្អ

SHARE

ភ្នំពេញ៖ ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ អគ្គិភ័យកើតឡើង ចំនួន៤២៨លើក លើ៤៧២លើក មានន័យថា ថយចុះ​៤៤លើក។ ក្នុងនោះបណ្ដាលឲ្យស្លាប់១៣ លើ​១៧នាក់ និងរបួស៤១នាក់ លើ៣៤នាក់ ឆេះផ្ទះចំនួន ៥៦៤ខ្នង លើ ៣៧៥ខ្នង។
នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា បានអោយ​ដឹង​ថា ករណីអគ្គីភ័យឆេះក្នុងឆ្នាំ២០២២នេះ ភាគច្រើនកើតឡើងនៅតាមសំណង់​លំនៅ​ដ្ឋាន​ដូចជាសំណង់ផ្ទះ រោងចក្រ និងសហគ្រាសនានា ហើយមួយផ្នែកទៀតគឺនៅតាមតូប​លក់ដូរ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ មួយវិញទៀតដែលគួរអោយព្រួយបារម្ភគឺ ករណីនៅក្នុងផ្សារ ជាពិសេសគឺផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានបំពាក់​ប្រព័ន្ធ​សុវត្ថិភាព ដែលគេហៅថា បូតទឹក ដើម្បីការបង្កាអគ្គិភ័យនៅឡើយ។
លោកប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ បញ្ជាក់ទៀតថា ការកើតឡើងនូវ​អគារកាន់តែច្រើន ផ្សារកាន់តែច្រើន នោះកំណើនអគ្គិភ័យក៏កើនឡើងផងដែរ ដែលទាមទារ​ឲ្យទីកន្លែងនិមួយៗ ត្រូវរៀបចំប្រព័ន្ធការពារអគ្គិភ័យឲ្យបានល្អ៕ អរគុណសន្តិភាព


SHARE

Author: verified_user