ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិជ្ជាជីវៈអាជ្ញាសាលា»

SHARE

ខេត្តកណ្តាល៖ ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្ដីពី «វិជ្ជាជីវៈអាជ្ញាសាលា» នៅសាលប្រជុំនៃសាលាដំបូងខេត្តកណ្តាល។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ណុប ដារ៉ា អភិបាលរង​ខេត្តកណ្តាល លោកស្រី ពេជ ម៉ារ៉ែន អនុប្រធានសាលាដំបូងខេត្តកណ្តាល លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អាជ្ញាសាលា កងកម្លាំង នរគបាល និងមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធជាច្រើនរូបទៀត សរុបចំនួន ៧៥រូប។
សិក្ខាសាលាផ្សព្វផ្សាយស្តីពី
«វិជ្ជាជីវៈអាជ្ញាសាលា» ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ផ្សព្វផ្សាយ​វិជ្ជាជីវៈអាជ្ញាសាលាឱ្យបានទូលំទូលាយ បញ្រ្ជាបការយល់ដឹងអំពី តួនាទី ភារកិច្ច សិទ្ធិអំណាច ការអនុវត្តដោយបង្ខំដោយអាជ្ញាសាលា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការអនុវត្ត និងអាជ្ញាសាលា ព្រមទាំងពង្រឹង​កិច្ច​សហការជាមួយមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ។ក្រសួងយុត្តិធម៌




SHARE

Author: verified_user