ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ” ដោយសារសមត្ថភាព និងការខិតខំប្រឹងប្រែងទើបធ្វើឱ្យថ្នាក់ដឹកនាំមើលឃើញពីសមត្ថភាពពិតដែលធ្វើឱ្យយើងទទួលបានជោគជ័យ “

SHARE


ខេត្តបន្ទាយមានជ័យ៖ ផ្សារភ្ជាប់ជាមួយប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីសំណេះសំណាលកាលពីព្រឹកមិញ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចបន្ថែម អំពី សារប្រយោជន៍នៃការពង្រឹងសមត្ថភាពរបស់​យុវជនធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំ មើល ឃើញពីសមត្ថភាពក្នុងការដឹកនាំយុវជន​បន្តវេន​ដូចទៅនឹងអ្វីដែល ឯកឧត្តម អ៊ុំ រាត្រី មាន ប្រសាសន៍ថា " ដោយសារសមត្ថភាព និងការ​ខិតខំប្រឹងប្រែងទើបធ្វើឱ្យថ្នាក់ដឹកនាំ មើល​ឃើញ​ពីសមត្ថភាពពិតដែលធ្វើឱ្យយើង​ទទួល​បានជោគជ័យ " ។ ជាក់ស្ដែងប្រសិនបើយើងក្រឡេកមកមើលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យជាច្រើនរូបដែលសុទ្ធសឹងតែមានប្រវត្តិជាសមាជិក សមាជិកា ស.ស.យ.ក ។
ទន្ទឹមនឹងនេះឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក.ក្នុងការសម្រេចគោ​ល​ដៅរបស់ខ្លួនប្រកបដោយស្មារតីតស៊ូ និងឆន្ទៈមុៈមុត។ ឯកឧត្តមបានបន្តថា នេះគឺជាស្មារតី​នៃការរួបរួមសាមគ្គីរបស់សមាជិក សមាជិកា ស.ស.យ.ក. ដែលបានចូលរួមសាមគ្គីទោះ​បី​ក្នុងកាលៈទេសៈណាក៏ដោយ ហើយយើងពិតជាមានមោទកភាពយ៉ាងពិតប្រាកដ​ដែល​បាន​ចូលរួមជាមួយការងារសង្គមដោយមិនមានការចាត់តាំងពីស្ថាប័នណាមួយឡើយ។ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់សមាជិក សមាជិកា អោយបន្តការកសាងអំពើល្អក្នុងសង្គម ខិតខំដុសខាត់សមត្ថភាពខ្លួន ខំ​ក្រេប​ជញ្ជក់យកចំណេះដឹង និងព្យាយាមរៀនសូត្រពីការងាររួមទាំងដកស្រង់បទ​ពិសោធន៍​ជាក់ស្តែង ដើម្បីសម្រេចនូវសមិទ្ធផលសម្រាប់ជីវិត និងសង្គមជាតិ៕ អរគុណសន្តិភាព







SHARE

Author: verified_user