អ្នកធ្លាប់ដើរតាម និងមាននិស្ស័យជាមួយលទ្ធិលោក ខឹម​ វាសនា​ កំពុងតែខូចចិត្ត អស់ជំនឿ អស់មាន់ អស់ទា និងអស់សង្ឃឹមជាមួយការបោកប្រាស់តាំងខ្លួនជាព្រហ្មរក្សាលោកដែលជាព្រះអរហន្តក្នុងការជួយសង្គ្រោះសត្វលោក

SHARE

 អ្នកនយោបាយធុននេះ បានដើរបញ្ច្រាសទិសនៃការចូលរួមកសាងខឿន​លទ្ធិប្រជាធិប​តេយ្យ​ ​សេរីពហុបក្ស ប្រជាភិថុតិ ខ្វះមូលដ្ឋានវិទ្យាសាស្ត្រ បំពុលសង្គម និងជាន់ឈ្លី​ពុទ្ធសាសនាមានលក្ខណៈវិទ្យាសាស្ត្រ ដែល​ប្រជាពលរដ្ឋកម្ពុជាភាគច្រើនគោរព​ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។
ពលរដ្ឋសម័យនេះ មិនអាចទទួលយកបាននោះទេ​ជាមួយនឹងចេតនា​អូសទាញពលរដ្ឋ​ស្លូតត្រង់ឱ្យចូលរួមក្នុងល្បែងមនោគមវិជ្ជានយោបាយអាត្មានិយមរបស់ខ្លួន ដែលមិនបាន​ជួយយិតយោង​ប្រជាពលរដ្ឋឱ្យឆ្ពោះទៅរក​ភាព​រីកចម្រេីន​ និង​មាន​អនាគតកាន់តែ​ល្អ​ប្រសើរ តែផ្ទុយទៅវិញ​ បែជា​បោក​បញ្ឆោត​នាំពលរដ្ឋដើថយក្រោយយ៉ាងងងឹតងងុល មិនមានចក្ខុវិស័យ ខ្វះមនសិការ និងស្មារតីភ្ញាក់រលឹកដែលសង្គមជាតិមិនអាច​ទទួល​យកបាន៕


SHARE

Author: verified_user