នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
នៅវិមានព្រឹទ្ធសភា វេលាម៉ោង១៤:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា
ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវ
និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធានព្រឹទ្ធសភាជឿជាក់ថា
ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ
នឹងរួមចំណែកពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រទេស
និងប្រជាជននៃប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត
ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស
និងប្រជាជនទាំងពីរ។លោកជំទាវ ង្វៀន ធីថាញ់
បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា
នេះជាលើកទី១ហើយដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងនាមប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។
លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ
រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ប្រភព៖ នាយកដ្ឋានព័ត៌មាន
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments




.jpg)
