នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ
កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស១ទៀតហើយ
លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១
នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២
នេះ កម្ពុជាដណ្ដើមបានមេដាយមាសចំនួន០៥ ហើយ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ សរុបមេដាយបណ្ដោះអាសន្នដែលកម្ពុជាទទួលបាន
រួមមាន៖ មេដាយមាសចំនួន០៥ ,មេដាយប្រាក់ ចំនួន០៧
និងមេដាយសំរឹទ្ធ ចំនួន០៦។
១-ថ្ងៃទី៣១ ខែកក្កដារួមមាន៖ មេដាយមាស
១ និងសំរឹទ្ធ ១
២-ថ្ងៃទី០១ ខែសីហា មេដាយមាស ១ ប្រាក់
៣ និង សំរឹទ្ធ ១
៣-ថ្ងៃទី០២ ខែសីហា មេដាយមាស ១ ប្រាក់
៣ និងសំរឹទ្ធ ២
៤-ថ្ងៃទី០៣ ខែសីហា មេដាយមាស ២ ប្រាក់
១ និងសំរឹទ្ធ ២
- មាស ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។
- មាស ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ
៤០០ម៉ែត្រ ប្រភេទ T47) កីឡាការិនី វ៉ិត ចន្ថា ។
- ប្រាក់ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ
៤០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។
- សំរឹទ្ធ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ
៤០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ស្រ៊ុន ប៊ុនថេង ។
- សំរឹទ្ធ ៖ អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ
៤០០ម៉ែត្រ ប្រភេទ T47) កីឡាការិនី បុង ហុង ។
ជូនពរកីឡាករ
កីឡាការិនីបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ អរគុណសន្តិភាព
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments

.jpg)