ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖ យើងនឹងមិនធ្វើឲ្យម្ចាស់ជំនួយខកចិត្តទេ

SHARE


ភ្នំពេញ៖ ក្នុងឧិកាសជួបសំណេះសំណាលជាមួយនាយកប្រចាំប្រប្រទេស នៃទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica)លោក Rho Hyun jun នារសៀលថ្ងៃទី២៥ ខែសីហា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ជាការពិតណាស់ ម្ចាស់ជំនួយតែងចង់ឧិ្យអ្នកទទួលជំនួយអាចងើបឈរឡើងដោយខ្លួនឯង ដូច្នេះយើងមិនធ្វើអោយម្ចាស់ជំនួយខកចិត្តទេ។ឯកឧត្តមអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណៈកូរ៉េ តាមរយៈស្ថាន​ទូត​កូរ៉េ និងទីភ្នាក់ងារKoica កូរ៉េ ដែលបានជួយដល់ការអភិវឌ្ឍន៏ កម្ពុជា ដោយឡែកការ​អភិវឌ្ឍន៏​នៅរាជធានីភ្នំពេញអស់រយៈពេលជាង៣០ឆ្នាំ  កន្លងមកហើយលើវិស័យ​ទឹក​ស្អាត​សុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារចរាចរជាដើមដែលកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េបានឈានដល់ការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញ​ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុនសែន ។ ឯកឧត្តមអភិបាលបានជំរាបជូនពី ស្ថានភាពទូទៅនៃដំណើរការអភិវឌ្ឍន៏​រាជធានីភ្នំពេញក្រោយពីទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយ​ឈ្នះៗ​របស់សម្តេចតេជោ ពិសេសការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ.១៩ប្រកបដោយប្រសិទ្ធ ភាពធ្វើឲ្យិកម្ពុជាអាចបើកប្រទេសឡើងវិញ។ លោកRho Hyun jun បានសម្តែង​មោទនៈភាព​ក្នុងពេលដែលលោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញរយៈ​ពេល​៣ឆ្នាំកន្លងមកគឺមានភាពកក់ក្តៅណាស់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ក្តី។ លោក​លើកឡើងថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយការ បានធ្វើសកម្មភាព​ជួយដល់ប្រទេសនានាចំនួយ២៧ប្រទេស។ កម្ពុជាជាប្រទេស អាទិភាពទាំង៦នៅអាស៊ី​ដែល​កយការចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិ វឌ្ឍន៏។ ការពិភាក្សាបានផ្តោតសំខាន់ទៅលើការស្នើសុំគម្រោងលើកកំពស់សេវា សុខាភិបាល​សាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញដែលបានដាក់ ឯកសារបន្ថែមទៅកាន់​ទីភ្នាក់ងារKOICA កាលពីថ្ងៃទី១៧សីហា ឆ្នាំ២០២២បន្ទាប់ ពីគម្រោងជ្រើសរើសជាគ​ម្រោង​អាទិភាពក្នុងការផ្តល់ហិរញ្ញប្បទានសំរាប់ឆ្នាំ២០២៤ ដើម្បីឲ្យិមន្ទីរពេទ្យនេះអាចមាន​ស​មត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់​កាន់តែពេញលេញ៕ អរគុណសន្តិភាព



SHARE

Author: verified_user