លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារស្ត្រី និងក្រុមការងារជំនាញ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង និងក្រៅទីលានទុកដាក់សំរាម សំណល់រឹង

SHARE


ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និង​ជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំ​ក្រុមការងារស្ត្រី និងក្រុមការងារជំនាញ ដោយមានការចូលរួមពី លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ឯកឧត្តម យឹម សាលីន អគ្គនាយកសហគ្រាសស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង មន្ទីរ ស្ថាប័ន និងអាជ្ញាធរដែនដី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង និង​ក្រៅទីលានទុកដាក់សំរាម សំណល់រឹង ចំនួន១០០គ្រួសារ (នៅក្នុងទីលាន២៦គ្រួសារ និង​ក្រៅទីលាន៦៩​គ្រួសារ ផ្សេងៗ៥គ្រួសារ) ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា « សុខទុក្ខប្រជាពលរដ្ឋយើង ជាក្ដីកង្វល់របស់ថ្នាក់​ដឹកនាំ​យើង » ដូច្នេះការជួបជុំនៅថ្ងៃនេះ ក្នុងគោលបំណង​ដើម្បីសិក្សាស្វែងយល់ពីស្ថានភាព សម្រាប់ប្រមូល​ទិន្នន័យ ជាមូលដ្ឋានក្នុងការគិតគូរលើការលើកកម្ពស់សុខមាលភាព និងជីវភាពដល់ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ ដែលរស់នៅក្នុង និងក្រៅទីលានទុកដាក់សំរាម សំណល់រឹង។ លើសពីនេះទៅទៀត ក្រុម​ការងារស្ត្រីក៏ចង់សិក្សាស្វែងយល់ពីតម្រូវការ និង បញ្ហាប្រឈមចម្បងៗរបស់បងប្អូនជាស្រ្តី និងកុមារ ដើម្បីរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យជីវភាព និងសុខមាលភាពរបស់គាត់កាន់តែប្រសើរឡើង។នៅក្នុងឱកាសនោះ លោកជំទាវប្រធាន និងក្រុមការងារបាននាំយកអំណោយរបស់ក្រសួងបរិស្ថាន ដែល​ក្នុងនោះមាន អង្ករចំនួន ១០០០kg ម៉ុងចំនួន១០០ សាប៊ូចំនួន៣កេស ស្មើនឹង៤៣២ដុំ ម៉ាស់១កេស ស្មើនឹង៥០ប្រអប់ ចែកជូនដល់គ្រួសារ កំពុងរស់នៅក្នុង និងក្រៅទីលានទុកដាក់សំរាម សំណល់រឹងចំនួន ១០០គ្រួសារ និងបាននាំយកសម្ភារសិក្សាចែកជូនកុមារចំនួន១០០នាក់ រួមមាន៖ សៀវភៅចំនួន៥០០ក្បាល ប៊ិចចំនួន ៥០០ដើម ឈុតខ្មៅដៃ១០០ឈុត និង បន្ទាត់១០០ឈុត ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានរៀបចំជាផ្ទះស្នាក់នៅថ្មី ផ្ដល់ធុងទឹកចម្រុះសម្រាប់បរិភោគ និងបានជីកអណ្ដូងស្នប់ទឹកស្អាត សម្រាប់ប្រើប្រាស់ ជាប្រចាំថ្ងៃ៕ អរគុណសន្តិភាព


SHARE

Author: verified_user