លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស

SHARE

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីនេះបាន​ចាប់​ផ្តើមមកអស់រយៈពេលកន្លះឆ្នាំ ដោយគិតចាប់ពី ខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ ដែលមានបេក្ខភាព​មកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។
ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជនសរុបចំនួន ៤រូប ទី១ លោក នាង ដាវីន ទី២ លោក ថុល សុភិទិ ទី៣ លីម តិចម៉េង ទី៤ លោក ស៉ឹម ច័ន្ទពន្លឺ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ហើយ​តាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជនបានបង្ហាញឲ្យទស្សនិកជនឃើញនូវ​សមត្ថភាព​ពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព។
ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខជន លីម តិចម៉េង បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុង​កម្មវិធី
Cambodian Idol រដូវកាលទី៤ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន ១០០លាន​រៀល ចំណែកឯបេក្ខជន ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល៕ អរគុណសន្តិភាព

















SHARE

Author: verified_user