ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៏ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមតំណាងរាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសមាជិកសភាសឹង្ហបុរីអាស៊ីអាគ្នេយ៏

SHARE

ប្រទេសសឹង្ហបុរី៖ ឆ្លៀតក្នុងដំណើរទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម  Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី គណៈប្រតិភូកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៏ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ​ក្រុម​តំណាងរាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay សមាជិកសភា និងជាប្រធាន​ក្រុម​មិត្តភាពសមាជិកសភាសឹង្ហបុរីអាស៊ីអាគ្នេយ៏។ កិច្ចពិភាក្សាបានផ្តល់ឱកាសឲ្យក្រុមការងារសភាកម្ពុជាលើកឡើងពីចេតនាក្នុងការបង្កើតគណៈកម្មាធិការរៀបចំរបស់សមាជិកសភាវ័យក្មេងអាយប៉ា ដែលសមភាគីសមាជិកសភាសឹង្ហបុរី បានបង្ហាញការឯកភាពខ្ពស់ចំពោះ​គំនិតផ្តួចផ្តើម​នេះ និងថែមទាំងបានបញ្ជាក់ពីចេទនានៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១ នៃសមាជិក​សភាវ័យក្មេងអាយប៉ា ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ នៅរាជធានី​ភ្នំពេញ។ ឆ្លៀតឱកាសនៃជំនួបនោះដែរ ក្រុមការងារក៏បានសិក្សាស្វែងយល់ពីច្បាប់​ស្តីពីការការពារព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មានអនឡាញProtection from Online Falsehoods and Manipulation Act (POFMA) ដែលកំពុងអនុវត្តនៅក្នុង​ប្រទេសសឹង្ហបុរីផងដែរ៕ អរគុណសន្តិភាព


SHARE

Author: verified_user