ទឹកជំនន់បង្កឡើងដោយសារព្យុះបានជន់លិចទីក្រុងប៉ារីស ប្រទេសបារាំង

SHARE

បរទេស៖ ព្យុះដ៏ខ្លាំងក្លា បានបោកបក់មកលើទីក្រុងប៉ារីស ប្រទេសបារាំង នាំមកជាមួយ​ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ជន់លិចរដ្ឋធានីមួយនេះ ។ ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យ​អាក់ខាន​ដល់សេវាកម្មរថយន្តក្រុង រថភ្លើងក្រោមដី និងការធ្វើចរាចរណ៍តាមដងផ្លូវ ។ខ្យល់បក់ក្នុងល្បឿនជាង ១០០គីឡូម៉ែត្រក្នុង១ម៉ោង ត្រូវបានរកឃើញនៅលើកំពូល​ប្រាសាទ Eiffel Tower    ផ្លូវថ្នល់នៅក្នុងទីក្រុងប៉ារីស ត្រូវបានជន់លិចទាំងស្រុង ហើយទឹកភ្លៀង បានហូរចូលជណ្តើរនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ៕


SHARE

Author: verified_user