ឯកឧត្តម សាយ សំអាល់ ទទួលជួបជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ជិន ង៉ុកធួត ( Tran Ngoc Thuan) អតីតសមាជិកសភាជាតិវៀតណាម និងជាសមាជិកក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម

SHARE
ឯកឧត្តម ង្វៀន ហ្វ៊ីតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួង។
ក្នុងឱកាសជួបពិភាក្សា និងសម្តែងការគួរសម ឯកឧត្តម ជិន ង៉ុកធួត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្តែងការគួរសម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម ជិន ង៉ុកធួត និងសហការី អំពីជោគជ័យនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត និងមានវិធានការច្បាស់លាស់ក្នុងការបង្ការនិងទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យ ជាមួយនឹងការបើកដំណើរការប្រទេសជាតិ និងសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី៕ អរគុណសន្តិភាព




SHARE

Author: verified_user