ស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាតំបន់ប្រវត្តិសាស្ត្រយោធាតេជោ​កោះថ្ម X-16

SHARE


ត្បូងឃ្មុំ៖ រសៀលថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ​កោះថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក នាយឧត្ដម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យក្រុមការងាររៀបចំ​ទីតាំង​សម្រាប់ពិធីក្រុងពាលី និង បញ្ចុះបឋមសិលាបើការដ្ឋានសាងសង់​មហាចេតិយ​សម្រាប់​តម្កល់អដ្ឋិធាតុ និង ជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។


SHARE

Author: verified_user