ក្រសួងបរិស្ថានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) រៀបចំទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២

SHARE

ខេត្តព្រះវិហារ៖ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន​លេខាធិការដ្ឋាន​រេដបូក ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានអញ្ជើញជា​អធិបតី ក្នុងពិធីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិ​ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃឆែប ភូមិសាស្រ្ដភូមិ​ដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងមានអញ្ជើញចូលរួមពី​មេ​បញ្ជាការ​កងរាជអាវុធហត្ថខេត្ត មន្រ្ដីនៃមន្ទីរបរិស្ថាន អង្គការដៃគូ អាជ្ញារធមូលដ្ឋាន​ជាច្រើនរូបទៀត។
ជារៀងរាល់ឆ្នាំ ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង ឧទ្ទេសនាម​សត្វត្មាតជិតផុតពូជបំផុតទាំងបីប្រភេទមានដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ ដែលមាន​វត្តមាន​ក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់សត្វត្មាតនៅក្នុង​ប្រព័ន្ឋ​អេកូឡូស៊ី ក៏ដូចជាអប់រំផ្សព្វផ្សាយពីការងារអភិរក្ស និងគុណតម្លៃរបស់​សត្វត្មាតដល់​សាធារណជនឱ្យបានយល់ដឹង។
គួរបញ្ជាក់ថា៖ក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការ
WCS ធ្វើការអនុវត្តនូវ​សកម្មភាពអភិរក្សសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែម ២ដងក្នុងមួយខែ និងការការពារសំបុកពងកូន។ ចាប់ពីខែ មករា ដល់ខែ កក្កដា   ឆ្នាំ២០២២ អង្គការ WCS  បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ “អាហារដ្ឋាន​ត្មាត” ចំនួន១៤ដង ដើម្បីតាមដានចំនួនសត្វត្មាត។ តាមរយៈការកត់ត្រាក្នុងឆ្នាំ២០២២ វត្តមានសត្វត្មាតច្រើនជាងគឺចំនួន ៥៥ក្បាល ក្នុងនោះ៖ ត្មាតភ្លើង ៩ក្បាល ត្មាតផេះ ៣០​ក្បាល និងត្មាតត្នោត ២០ក្បាល។ចាប់តាំងពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ន អង្គការWCSបានអនុវត្តគម្រោងនៅតំបន់ការពារទេសភាពភាគឧត្តរ(ខេត្តព្រះវិហារ)នៃប្រទេសកម្ពុជា ដោយធ្វើការសិក្សាស្រាវជ្រាវជីវៈចម្រុះការគាំទ្រការលើការល្បាត អនុវត្តច្បាប់សហគមន៍​តំបន់ការពារធម្មជាតិ ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ សហគមន៍ទេសចរណ៍ធម្មជាតិ ការបែងចែក និងកំណត់តំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ៕ អរគុណសន្តិភាព





SHARE

Author: verified_user