ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ នៃក្រសួង​បរិសា្ថន និងជាជនបង្គោលសម្រាប់កម្មវិធីស្តារសត្វខ្លាធំ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា​មកចូលរួម​វេទិកាអន្តរជាតិលើកទី២ ស្តីពីសត្វខ្លាធំ

SHARE

ប្រទេសរុស្ស៊ី៖ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ នៃក្រសួង​បរិសា្ថន និងជាជនបង្គោលសម្រាប់កម្មវិធីស្តារសត្វខ្លាធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា​មកចូលរួម​វេទិកាអន្តរជាតិលើកទី២ ស្តីពីសត្វខ្លាធំ ដែលមានតំណាងអញ្ជើញមកពី​ប្រទេសសរុបចំនួន១៤ (វត្តមានជាក់ស្តែង៩ប្រទេស)ចូលរួម និងវេទិកានេះរៀបចំឡើង​ដោយប្រទេសរុស្ស៊ី និងប្រព្រឹត្តទៅនៅទីក្រុង Vladivostok
គោលបំណង នៃវេទិកាខាងលើគឺ ដើម្បីពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព នៃការអភិរក្ស​សត្វខ្លាធំនៅលើពិភពលោក និងអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង
Vladivostok ស្តីអំពីការអភិរក្សសត្វខ្លាធំ។
ឯកឧត្តម ជា សំអាង បានជម្រាបជូនអង្គវេទិកាថា ក្នុងពេលដែលកម្ពុជាទទួលបានសុខ​សន្តិភាព​​​​ ឯកភាពជាតិ​ ស្ថេរភាពនយោបាយ​ និងក្នុងដំណើរនៃកំណើនសេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍជាតិរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រគោលការណ៍ស្តារសត្វខ្លាធំ និងផែន​ការ​សកម្មភាព​ចំនួន ៨ចំណុចសម្រាប់ស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញជា​អាទិភាព​រួមមាន


១)ជំរុញការអនុវត្តគម្រោងរេដបូកនៅតំបន់ជួរភ្នំក្រវាញ។
២)ដោះស្រាយបញ្ហា នៃការដាក់អន្ទាក់សត្វព្រៃតាមរយៈយុទ្ធនាការផ្សព្វផ្សាយ​ដើម្បីលើក​កម្ពស់ការចូលរួម និងការយល់ដឹងរបស់សាធារណជន។
៣)ជំរុញការស្ដារសត្វរំពាររបស់សត្វខ្លា។
៤)ជំរុញកិច្ចសហការជាមួយបណ្ដាប្រទេសដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌា​ក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជាឲ្យបានជោគជ័យ។
៥)រក្សាការពារតំបន់ការពារធម្មជាតិជាអាទិភាពដើម្បីកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជា។
៦)ពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់និងមន្ត្រីឧទ្យានុរក្ស។
៧)ជំរុញកិច្ចសហការជាមួយនឹងបណ្ដាប្រទេសជិតខាងនៅក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លះធំនៅកម្ពុជា និង
៨)ជំរុញកម្មវិធីតាមដានត្រួតពិនិត្យសត្វខ្លានិងសត្វរំពាររបស់សត្វខ្លាដោយប្រើប្រាស់នូវស្ថិតិនិងបច្ចេកវិទ្យាថ្មីៗ។ អរគុណសន្តិភាព




SHARE

Author: verified_user