ខេត្តកំពង់ស្ពឺ៖ ភ្នំឱរ៉ាល់ មានកម្ពស់ ១៨១៣
ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ភ្នំឱរ៉ាល់ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ
មានផ្ទៃដីជិត១លានហិកតា សម្បូរទៅដោយតំបន់ទេសភាពធម្មជាតិស្អាតៗ ដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកកំសាន្តបែបការឡើងភ្នំខ្ពស់
និងទទួលបានបទពិសោធន៍ថ្មីហ្វឹកហាត់ខ្លួនឯងជាមួយការតាំងចិត្ត ការស្រលាញ់ ការជួយគ្នា ការផ្ដល់កំលាំងចិត្ត
និង ការលះបង់ ចុងក្រោយ អ្នកនឹងរីករាយ និងមោទភាព ជាមួយនិងការចងចាំ ការស្គាល់ខ្លួនឯង
អ្នកដទៃ និងការបង្កើតទំព័រថ្មីជាមួយធម្មជាតិ នៃសៀវភៅជីវិតរបស់អ្នក៕ អរគុណសន្តិភាព
SHARE
Author: NTV Cambodia News verified_user
RELATED STORIES
- Blog Comments
- Facebook Comments








