អគ្គនាយកដ្ឋានចំណេះនិង​ព័ត៌មាន​បរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសប្រើប្រាស់ប្រព័ន្ធ​ព័ត៌មាន​​ភូមិសាស្ត្រ”

SHARE

ខេត្តស្ទឹងត្រែង៖ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះនិង​ព័ត៌មាន​បរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសប្រើប្រាស់ប្រព័ន្ធ​ព័ត៌មាន​​ភូមិសាស្ត្រ” ក្រោមអធិបតីភាពលោក ឡេង ជីវិន ប្រធាននាយកដ្ឋានសេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ តំណាងឯកឧត្តមអគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន និង​លោកប្រធានមន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីមន្ត្រី នៃមន្ទីរ​បរិស្ថាន​ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងមន្ទីរបរិស្ថាន​ខេត្តរតនគីរី សរុបប្រមាណ៥៥នាក់ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ផ្តើមថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញរបស់មន្ទីរបរិស្ថាន ក្នុង​ការ​ប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ
GIS សម្រាប់ការប្រមូលចងក្រងទិន្នន័យ សម្រាប់​ផលិតទិន្នន័យ ការធ្វើបច្ចុប្បន្នភាពទិន្នន័យ ការរៀបចំផលិតផែនទី និងរៀបចំជា​របាយការណ៍៕ អរគុណសន្តិភាព


SHARE

Author: verified_user