
ភ្នំពេញ៖
ក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី
ប្រធាន ស.ស.យ.ក. ដើម្បីពិនិត្យ ពិភាក្សា លើរបៀបវារៈចម្បងមួយចំនួន
ក្នុងនោះរួមមានការត្រៀមខ្លួនឆ្ពោះទៅកាន់ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស
ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅដោយផ្ទាល់នៅមជ្ឈមណ្ឌលម៉ានី
នៃអគារ The KAMPUS និងតាមរយៈប្រព័ន្ធប្រជុំZOOM នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
សូមជម្រាបជូនដែរថា យោងតាមលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា
គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គឺជាអង្គភាពមួយ ដែលធានានូវការងារជាអចិន្រ្តៃយ៍របស់
ស.ស.យ.ក. ចន្លោះសម័យប្រជុំគណៈកម្មាធិការកណ្តាលនីមួយៗ។ ទន្ទឹមនេះ យោងប្រការ ៤ នៃបទបញ្ជាផ្ទៃក្នុងនៃ
ស.ស.យ.ក. បានចែងថា មហាសន្និបាតតំណាងទូទាំងប្រទេស ជាអង្គការខ្ពស់បំផុតរបស់ ស.ស.យ.ក.
ធ្វើការប្រជុំសាមញ្ញ ៥ ឆ្នាំម្តង ដើម្បីពិភាក្សាលើរបាយការណ៍ស្ដីពីសកម្មភាពការងារកន្លងមករបស់
ស.ស.យ.ក. និង និងលើកទិសដៅសម្រាប់អនុវត្តបន្ត។ #សសយក







