កម្ពុជាពុំបានស្នើឲ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូលតាមចាប់ខ្លួនទណ្ឌិតជនក្បត់ជាតិ​៣ជំនាន់ សម​ រង្ស៊ី​ ទេ

SHARE


ភ្នំពេញៈ​ កម្ពុជាពុំមានការស្នើឲ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហមតាមចាប់ខ្លួនទណ្ឌិត​ជន​ក្បត់ជាតិ​៣ជំនាន់ សម​ រង្ស៊ី​ នោះទេ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ នៅព្រឹកថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានបញ្ជាក់ប្រាប់វិទ្យុបាយ័ន​ថា​ "សម រង្ស៊ី បាននិងកំពុងមួលបង្កាច់ ប្រឌិតព័ត៌មានដើម្បីឲ្យមជ្ឈដ្ឋានជាតិ និងបរទេសចាប់អារម្មណ៍ និងការពារវា។ ជាក់ស្តែងកម្ពុជាគឺពុំមានគោលការណ៍ណមួយដើម្បីស្វែងចាប់ខ្លួនទណ្ឌិតជនក្បត់ជាតិ​៣ជំនាន់ សម​ រង្ស៊ី​ នោះទេ លើកលែងតែមកដល់កម្ពុជា ទើបចាំបាច់ត្រូវតែចាប់ញាត់គុកឲ្យខាងតែបាន"។

ជនរួមជាតិ គ្រប់និន្នាកានយោបាយសាកល្បងពិចារណា និងរំលឹកអំពីល្បិចកល​ទុច្ចរិត​ក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សម រង្ស៊ី ធ្លាប់បានប្រកាសជាសាធារណៈដោយយកសម្តេច ហ៊ុន សែន ធ្វើជាសត្រូវស៊ីសាច់ហុតឈាម (មានស៊ីអត់សែន = ទឹកឡើងត្រីស៊ីស្រមោច) ព្រមទាំងចោទគណបក្សប្រជាកម្ពុជាថាជាអាយ៉ងយួន និងចាត់ទុកប្រទេសវៀតណាមថាបានឈ្លានពានប្រទេសកម្ពុជាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ប៉ុល ពត និងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ផ្ទុយពីការចោទប្រកាន់ទណ្ឌិត សម រង្ស៊ី បែរជាចុះហត្ថលេខាប្រគល់ខេត្តខ្មែរចំនួន៤តាមព្រំប្រទល់ដែនកម្ពុជា-វៀតណាមជាមួយលោក កុក ស (មេដឹកនាំប្រឆាំង​វៀតណាមសេរី) ជាតំបន់ស្វយ័ត ប្រសិនបើកាលណោះអតីតគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។ ម៉្យាងទៀតក៏គ្មានអ្វីប្លែកដែរ ទណ្ឌិត លោក សម រង្ស៊ី ស្រែកជេរប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ថាបានលក់ប្រទេសកម្ពុជាអោយទៅចិនកុម្មុយនីស្ត។

ផ្ទុយទៅវិញ ទណ្ឌិត សម រង្ស៊ី មាត់ចេះតែថា ដៃចេះតែលូក។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី បានប្រកាសគាំទ្រជំហរនយោបាយចិនស្តីអំពីប្រជុំកោះស្រ្ពាតលី ព្រមទាំងគាំទ្របញ្ហា​ឈូងសមុទ្រចិនខាងត្បូង និងប្តេជ្ញាគាំទ្រប្រទេសចិនយ៉ាងពេញទំហឹង ដែល ទណ្ឌិត សម រង្ស៊ី កំពុងវាយប្រហារពីមុខ និងលួចសរសើរគាំទ្រចិនពីក្រោយខ្នង។ ត្រង់ចំណុចទាំងពីរខាងលើនេះ

យើងអាចសន្និដ្ឋានបានថា ទណ្ឌិត សម រង្ស៊ី សាកល្បងដើរតួជំនួសលោក Manny Pacquiao កីឡាករប្រដាល់លំដាប់អន្តរជាតិដ៏ល្បីល្បាញ។ ដោយហេតុថា ទណ្ឌិត សម រង្ស៊ី ជន្លឆ្វេងដាល់ស្តាំ។ ទាំងវៀតណាម និងចិន គឺ ទណ្ឌិត សម រង្ស៊ី មានបំណងយកមកប្រើជាអាវុធនយោបាយវាយប្រហារគណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន ។ ប្រសិនបើយើងមើលមួយជ្រុង យើងអាចភ័ន្តច្រឡំថា ទណ្ឌិត សម រង្ស៊ី ស្អប់ខ្ពើមវៀតណាម-ចិន។ ប៉ុន្តែ នៅក្រោយឆាកល្ខោននយោបាយពិត ទណ្ឌិត សម រង្ស៊ី បានប្រជ្រៀតខ្លួនចូលតាមច្រកប្រទេសទាំងពីរ។ កាលណោះទណ្ឌិត សម រង្ស៊ី សាកល្បងប្រើទាំងមុខ និងខ្នងពូថៅ។ ទោះជាយ៉ាងណាបណ្តាប្រទេសទាំងពីរនឹងមិនភ្លាត់ចាញ់កលទណ្ឌិត សម រង្ស៊ី បោកស៊ីឡើយ។ ជំហរនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ងាកទៅរកវៀតណាម-ចិនកន្លងមកនេះ គឺជាឱកាសល្អសម្រាប់អ្នកធ្លាប់ចាញ់បោកគាំទ្រអោយឃើញច្បាស់ថា ទណ្ឌិត សម រង្ស៊ី បានដើរស្រាតនៅចំពីមុខគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅចំពោះមុខសម្តេច ហ៊ុន សែន។

បច្ចុប្បន្ន ដោយសារអស់សង្ឃឹមនឹងមានវាសនាចោលឆ្អឹងនយោបាយនៅកម្ពុជា ទណ្ឌិត សម រង្ស៊ី ក្រពុលមុខដូចសុនខវិកលចរិត គឺទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ខាំទាំងជើងតុ ជើងទូ ខាំទាំងម្ចាស់ និងខាំទាំងព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនទូទាំងប្រទេសកម្ពុជា៕

SHARE

Author: verified_user