កម្ពុជា និង ក្រុមហ៊ុន ដ៏ធំរបស់ចិន ដែល មានប្រវត្តិ កកើតឡើងជាង៧០ ឆ្នាំ មកហើយ គ្រោង បង្កើត កិច្ចសហប្រតិបត្តិការលើ វិស័យទឹកស្អាត ទាំងខ្នាតធំ និងខ្នាតតូច សម្រាប់ ផ្គត់ផ្គង់ ការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ ក្នុង ទីប្រជុំជន និង តាមជនបទដាច់ស្រយាល។ ការពិភាក្សាលើកិច្ច សហប្រតិបត្តិការនេះ ត្រូវ បាន លើកឡើង ក្នុង ជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹង ជាមួយនឹង ប្រតិភូ សាខាការិយាល័យក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd ដែលជាក្រុមហ៊ុន ដ៏ធំរបស់ចិន កាលពី ចុង សប្តាហ៍ មុន នា ទីស្តីការក្រសួង។ យោងតាម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ ថ្ងៃទី ៣០ ខែមេសា លើ កឡើងថា ការ ពិភាក្សារវាងភាគីទាំងពីរ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អា ត ទាំងខ្នាតធំ និងខ្នាតតូច សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋទាំងតបន់ទីក្រុង ទីប្រ ជុំជន ជនបទ តំបន់ដាច់ស្រយាល និងតំបន់កោះផងដែរ៕
