សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា

SHARE


សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំង​ប្រមូល​ផ្ដុំ​សម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ពិភពលោកធ្វើការស្រាវជ្រាវ​អំពី​វត្ថុបុរាណ​សិល្បៈ​សាសនា បុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី ១៣។
សារមន្ទីរជាតិ ត្រូវបានកសាងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀប ស្ថាបត្យកម្ម​ប្រពៃណី​ខ្មែរ​​ដោយស្ថាបត្យករជនជាតិបារាំង ឈ្មោះ ហ្ថក ហ្រ៉ូសលីយេ (
George Groslier) ដែលមាន​បណ្ដោយ ៥៤ម៉ែត្រ និងជម្រៅ ៦៦ម៉ែត្រ ហើយសង់លើខឿនកម្ពស់២ម៉ែត្រកន្លះ
សំណង់អាគារជាប្រវត្តិសាស្រ្តនេះត្រូវបានសម្ពោធក្នុងឆ្នាំ ១៩២០ ក្រោមព្រះរាជាធិបតីភាព​របស់​ព្រះករុណាព្រះបាទ ស៊ី សុវត្ថិ ៕ សសយក

SHARE

Author: verified_user