កម្ពុជារកឃើញអ្នកពាក់ព័ន្ធសរុបចំនួន៥នាក់ហើយ បានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា

SHARE

ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង​ ១៧:១០នាទីល្ងាចនៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន​ភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជាជនជាតិនីហ្សេរីយ៉ា យេីងរកឃេីញ​អ្នកពាក់ព័ន្ធ​សរុបចំនួន ៥នាក់​ហេីយ​ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាម​ដាន​សុខភាពពួកគាត់។
ពួកគាត់ទាំង​ ៥នាក់នេះ​ មិនទាន់បង្ហាញសញ្ញាណាមួយ​ ដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ​ ទោះជាយ៉ាងណា​ ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក​នៅផ្ទះរបស់ពួកគាត់ និងតាមដាន​សុខភាពផ្ទាល់ខ្លួន​ ហេីយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ​ប្រសិនបេីមានចេញរោគសញ្ញា​ណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមេីលដោយអាជ្ញាធរមាន​សមត្ថកិច្ច​នៃ​រដ្ឋបាលរាជធានីភ្នំពេញ។

បើតាមរបាយការណ៍បានបង្ហាញថា ជំងឺអុតស្វា បានសម្លាប់មនុស្សចំនួន៥នាក់ ក្នុងចំណោម​អ្នកឆ្លងសរុបជាង១៦០០០នាក់ នៅ៧៤ប្រទេស នៅលើពិភពលោក។ អុតស្វាមិនស្ថិតនៅក្នុងចង្កោមក្រុមជំងឺផ្លូវភេទនោះទេ ប៉ុន្តែអ្នកជំងឺភាគច្រើន ជាបុរសដែល​ស្រលាញ់ភេទដូចគ្នា
៕ អរគុណសន្តិភាព



SHARE

Author: verified_user