កិច្ចប្រជុំស្ដីពី​ការ​កសាងផែនការ និងគោលនយោបាយរបស់សមាគម តន្ត្រីសំនៀងជនពិការភ្នែក និង​មានការចូលរួមពី ថ្នាក់ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក នៃសមាគមតន្រ្តីសំនៀងជនពិការ

SHARE

 ភ្នំពេញ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ លោកជំទាវ  ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព៍តមាន និង​លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការ​ក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកម្មពិធីបើកកិច្ចប្រជុំស្ដីពី​ការ​កសាងផែនការ និងគោលនយោបាយរបស់សមាគម តន្ត្រីសំនៀងជនពិការភ្នែក និង​មានការចូលរួមពី ថ្នាក់ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក នៃសមាគមតន្រ្តីសំនៀងជនពិការ សរុបចំនួន ៦០នាក់ ។
លោក ចាប តូ ប្រធានសមាគម បានបញ្ជាក់ថា
កម្មវិធីនេះ រៀបចំក្នុងគោលបំណងឆ្លង​យោបល់ សេចក្ដីព្រាងផែនការរយៈពេល៥ឆ្នាំ រួមមាន ៖
-គោលនយោបាយបុគ្គលិក
-គោលនយោបាយហិរញ្ញវត្ថុ

-គោលនយោបាយគាំពារកុមារ
-គោលនយោបាយទំនាស់ផលប្រយោជន៍ 
-គោលនយោបាយសមភាពយែនឌ័រ

លោកជំទាវរដ្ឋលេខាធិការ​ ក្រសួងព៍តមាន និងអនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បាន​សម្តែងការកោតសសើរចំពោះលោក ចាប តូ សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាប្រធានសមាគម ពិសេសគឺជាជនមានពិការភាពភ្នែក ដែលបានខិតខំព្យាយាម​សហការ​ជាមួយលោក កុប ចំរើន ដៃគូររបស់អង្គការអន្តរជាតិ រៀបចំគោលនយោបាយ​ផែនការនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព ប្រសិទ្ធភាព ពង្រឹងការដឹកនាំ​សមាគមជនពិការភ្នែក និងរួមចំណែកអភិវឌ្ឍន៍វិស័យពិការភាព​នៅក្នុងប្រទេស​កម្ពុជា៕ អរគុណសន្តិភាព



SHARE

Author: verified_user